ព័ត៌មានជាតិ

កម្មកររោងចក្រ វីន សុីងតិច 261នាក់ ត្រៀម ដង្ហែរក្បួនទៅទីស្ដ្រីការគណៈរដ្ឋមន្ត្រីនិងហួស ទៅក្រសួងការងារ

(ភ្នំពេញ) ៖ កម្មករ រោងចក្រ កាត់ដេរសម្លៀកបំពាក់ យុីហោ វីន សុីង តិច ជិត261នាក់ ដែលមានទីតាំង ស្ថិតនៅតាមផ្លូវលំ ភូមិជម្ជូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកម្មករសរុបចំនួន៥៥០នាក់ ហើយបន្ទាប់ពី ក្រុមហ៊ុន រំលាយ កិច្ចសន្យា របស់កម្មករ មុនកាលកំណត់ ធ្វើឲ្យកម្មករ នាំគ្នាបោះបោ តវ៉ា ដោយសាររំលោភទៅលើលក្ខខណ្ឌការងារ ហើយពុំមានដំណោះស្រាយ ទើបកម្មករ នាំគ្នា តវ៉ាកាលពីថ្ងៃទី05ខែមិនាឆ្នាំ2016។
រហូតមកដល់ព្រឹកថ្ងៃទី24ខែមិនាឆ្នាំ2016នៅពុំទាន់មានដំណោះស្រាយទើបកម្មករនាំគ្នាដង្ហែរក្បួនទៅទីស្ត្រីការគណ:រដ្ឋមន្ត្រីនិងនៅពេលរសៀលវេលាម៉ោង02ចូលទៅក្រសួងការងារ បន្តទៀត។

បើតាមសម្តីតំណាងកម្មករ បានឲ្យដឹងថា រោងចក្រ កាត់ដេរខាងលើ មានកម្មកសរុបចំនួន៥៥០នាក់ ហើយបន្ទាប់ពីខាងក្រុមហ៊ុន មិនគោរពទៅលើលក្ខខណ្ឌការងារ ដែលក្រសួងដាក់ចុះ ក្រុមហ៊ុនបានរំលាយកិច្ចសន្យា ការងាររបស់កម្មករ មុនកាលកំណត់ ហើយក៏មិនបានទូទាត់ប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករដែរ ដែលផ្ទុយពីច្បាប់ការងារ ។ ប្រភពបន្តទៀតថា បើយោងតាមច្បាប់ ស្តីពីការងារ មាត្រាទី១១៦ កថាខ័ណ្ឌទី៥ បានចែងថា ក្នុងករណីក្រុមហ៊ុន រំលាយកិច្ចសន្យាការងារ ប្រាក់ឈ្នួល និងប្រាក់បំណាច់ គ្រប់ប្រភេទ ត្រូវបើកក្នុងរយះពេល៤៨ម៉ោង បន្ទាប់ពីថ្ងៃឈប់ធ្វើការងារ ៕

មតិយោបល់