Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយ ស្លាកលេខ រដ្ឋ 61.2.0135 ឆ្លងផ្លូវមិនប្រយ័ត្នទៅបុករថយន្តហ្វតរ៉េនជ័រ ខ្ទេចមួយចំហៀង

ភ្នំពេញ: បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយH1 បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តហ្វតរ៉េជ័រ បើកដោយបុរស៣នាក់ រងការខូតខាតមួយចំហៀងខាងឆ្វេង សំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយ១២៨កែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយH1 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 61.2.0135 ធ្វើដំណើរតាមផ្លូវលេខ២៥៧ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវ១២៨ បានជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រ ពាក់ស្លាកលេខ ភ្នំពេញ 2X-5976 បើកដោយបុរស៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១២៨ទិសដៅ ពីលិចទៅកើត បណ្ដាលរងការខូចខាតមួយចំហៀងខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុឲ្យភាគីទាំង២សម្របសម្រួលគ្នាដោយសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចហៅជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

Loading...