ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកគ្នាជាបន្តបន្ទាប់ ស្លាប់២នាក់យ៉ាងរន្ធត់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយ្តបានបុកបន្តបន្ទាប់គ្នា៣គ្រឿង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទី​យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត៣គ្រឿង ដែលបើកបញ្ច្រាសទិសគ្នា រួមមាន៖ ទី១. រថយន្តកុងតឺន័រ​ ពាក់ស្លាកលេខ ភ្នំពេញ 3A​-0486 (អ្នកបើករត់បាត់), ទី២. រថយន្តកុងតឺន័រ​ ពាក់ស្លាកលេខ ភ្នំពេញ 3B​- 4172 (អ្នកបើករត់បាត់) និងទី៣រថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ស​ ស្លាកលេខ ​ភ្នំពេញ 2AQ-4503 ជិះគ្នាចំនួន​២នាក់ ក្នុងនោះមានជនជាតិបរទេសម្នាក់ បណ្តាលឲ្យគាបក្នុងកាប៊ីនស្លាប់ទាំង២នាក់តែម្តង។

ចំណែករថយន្តទាំង៣គ្រឿង ខ្ទេចយ៉ាងដំណំ៕

មតិយោបល់