Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ម...

រន្ធត់ណាស់! ម៉ូតូ២គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ និងរបួស ២នាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៦៧ចាស់ ក្នុងភូមិ​ទូល​ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

​ម៉ូតូទាំងពីរគ្រឿង ទី១​.ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1U-7033 ​បើកបរ​ដោយ​ឈ្មោះ មុយ ម៉​ង់ ភេទ​ប្រុស អាយុ១៨ឆ្នាំ ចំណែក​ម៉ូតូ​គ្រឿងទៀត ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខសៀមរាប​ 1D- 7563 បើកបរ​ដោយ​ឈ្មោះ ក្រឹម ភេទ​ប្រុស អាយុ៤០ឆ្នាំ ។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា ​ម៉ូតូ​ទាំង​ពីរគ្រឿង បាន​បុក​គ្នា​​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកម៉ូតូ​ម៉ាកវីវ៉ា ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម បាន​រងរបួស​ធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បរងចាំការដោះស្រាយនៅពេលក្រោយ៕

Loading...