ព័ត៌មានជាតិ

សាំយ៉ុងបុកម៉ូតូ របួសធ្ងន់បុរសម្នាក់!

កំពត: នៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2I-9450 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពត1L-4430 ជិះដោយឈ្មោះ សុន ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតានិប ឃុំអណ្តូងខ្មែរ ក្រុងកំពត បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យបាលនៅមន្ទីរពេទ្យ។

ចំពោះករណីនេះ វត្ថុតាំងយកមករក្សាទុកនៅអធិការ ដើម្បីដោះស្រាយតាមនិតវិធីច្បាប់៕

មតិយោបល់