ព័ត៌មានជាតិ

កាមរីឆ្លាម! បុកគេហើយ បើករត់គេចទៅលាក់ទុកនៅផ្ទះ!..

កំពត: នៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ នៅភូមិចង្ហោន ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ យ៉ឹម ដេក ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅខេត្តកំពត ជិះម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1L-4450 មានទិសដៅពីលិចទៅកើត។ ចំណែករថយន្តបានគេចបាត់ពីកន្លែងកើតហេតុ លុះព្រឹកឡើងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញរថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បានយកទៅលាក់ទុកនៅផ្ទះម្ចាស់ឈ្មោះ សុះ ឧត ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងរណៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បាននាំយកមករក្សាទុកនៅប៉ុស្តិ៍ព្រែកត្នោត ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

មតិយោបល់