Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយបើ...

ហ៊ីយ៉ាន់ដាយបើកថយក្រោយ ប៉ះបង្គោលភ្លើងរួចបើករត់គេច ត្រូវប៉ូលិសដេញឃាត់បាន!

​កំពង់ឆ្នាំង: នៅវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មានករណីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ បានបើកថយក្រោយប៉ះ បង្គោលភ្លើងបំភ្លឺផ្លូវនៅចំណុច ផ្លូវបត់ចូលហាង(ម្លប់ស្បូវ)មុខកន្លែងលក់(គោដុត) ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង បណ្ដាលឲ្យខូច(ទ្រេត) រួចបើក រត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ចាប់នៅចំណុច មុខស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ ហើយបានឃាត់ទុកនៅអធិការដ្ឋានដើម្បី រង់ចាំដោះស្រាយជាមួយភាគីសាលាខេត្ត៕

Loading...