ព័ត៌មានជាតិ

អាសូរ! តាយាយ២នាក់ មេឃកំពុងធ្លាក់ភ្លៀង នាំគ្នាធ្វើស្មៅដំឡូងមានកាន់កណ្តៀវនៅដៃ ត្រូវរន្ទះបាញ់ស្លាប់ម្នាក់

ប៉ៃលិន: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨​ មានករណីរន្ទះបាញ់​១លើក ស្ថិតនៅក្នុងភូមិកូនភ្នំ​ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សពជនរងគ្រោះមានឈ្មោះ តិល អឿម ភេទស្រី​ អាយុ​៦៣ឆ្នាំ រស់នៅ​ភូមិស្លា​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន បានដួលសន្លប់នៅនឹងកន្លែងកើតហេតុ ។ចំណែក ប្តីជនរងគ្រោះឈ្មោះ យន់ ហ៊ីង អាយុ៥៤ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ គ្មាន​របួស​នោះទេ​។

សូមបញ្ជាក់ថា ករណីរន្ទះបាញ់នេះ កើតឡើង ខណ:ដែលមេឃកំពុងភ្លៀង ហើយជនរងគ្រោះ២នាក់ប្តីប្រពន្ធ បាននាំគ្នាធ្វើស្មៅដំឡូងមានកាន់កណ្តៀវនៅដៃ ទើបត្រូវរន្ទះបាញ់ចំតែម្តង៕

មតិយោបល់