Post News Media ព័ត៌មានជាតិ ​ហ៊ីយ៉ាន់ដាយប...

​ហ៊ីយ៉ាន់ដាយបើកលឿន បុកម៉ូតូកំពុងឆ្លងផ្លូវ ស្លាប់បុរសម្នាក់នៅនឹងកន្លែង!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង ម៉ូតូនឹងរថយន្ត បណ្តាលឲ្យស្លាប់បុរសម្នាក់។
កើតហេតុនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៧-៣៨ ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

​នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់1 C-3276 បើកបរដោយឈ្មោះ ឯល ធន់ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិ ព្រែកផ្លៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-2096 អ្នកបើកបររត់គេចបាត់ ដែលធ្វើដំណើរពីត្បូងទៅជើង ហើយបានមកបុកម៉ូតូដែលឆ្លងផ្លូវ ខាងលើ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោយទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ចំណែកសព ជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...