ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបផ្ទះម៉ាស្សាកោសជប់ មានបង្កប់សេវាកម្មផ្លូវភេទ ក្នុងក្រុងបាត់ដំបង

បាត់ដំបង: កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ដោយបានទទួលបទបញ្ជាយ៉ាងម៉ត់ចត់ចំពោះសន្តិសុខ នឹងសុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងនោះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឲ្យលោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាប កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស កម្លាំងក្រុមអន្តរាគមន៍ពិសេស ចុះបង្រ្កាបផ្ទាល់នៅផ្ទះម៉ាស្សាកោសជប់ មានបង្កប់សេវាកម្មផ្លូវភេទ ក្នុងក្រុងបាត់ដំបង។
ក្នុងនោះឃាត់ខ្លួនមនុស្ស សរុប៣៤នាក់ ប្រុស៤នាក់ ភេទទីបីម្នាក់។

បច្ចុប្បន្ន ត្រូវបានប្រគល់ឲ្យជំនាញចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់