ព័ត៌មានជាតិ

អីក៏យ៉ាងនេះកូនមាសម្តាយ!… ខឹងម្តាយស្តីបន្ទោសរឿងដើរលេងយប់ ផឹកថ្នាំបាញ់ខ្មៅ សម្លាប់ខ្លួន

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ ខឹងម្តាយស្តីបន្ទោសរឿងដើរលេងយប់ ផឹកថ្នាំបាញ់ខ្មៅ សម្លាប់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងក្រុមទី៧ ភូមិស្វាយស ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ យ៉ុន លីន ភេទ ស្រី អាយុ២១ឆ្នាំ។

ប្រភពពីម្តាយជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៨ ខ្លួនមិនឃើញកូនស្រី ទៅធ្វើស្មៅដំឡូងជាមួយខ្លួនឡើយ លុះដល់ម៉ោង៦យប់ ខ្លួនក៏ឃើញកូនស្រីរបស់ខ្លួនជិះម៉ូតូជាមួយមិត្តភក្តិ ហើយខ្លួនក៏បាននិយាយថា កូនចង់ទៅណា ហើយកូនស្រីខ្លួនក៏បានតបថា ទៅដើរលេង ហើយខ្លួនបាននិយាយទៅកាន់កូនស្រីថា តែហ៊ានដើរលេងដឹងតែត្រូវហើយ (វាយហើយ) ហើយកូនស្រីខ្លួនបានតបថាចាំមើលម៉ែឯង និយាយដោយសើច ។ រួចកូនស្រីខ្លួនក៏បានដើរទៅផ្ទះយាយ បានមួយសន្ទុះ ម៉ោង៦និង៣០នាទី ក៏មានក្មេងបានរត់មកប្រាប់ខ្លួនថា កូនស្រីខ្លួនកំពុងក្អួត ខ្លួនក៏បានរត់ទៅមើលឃើញកូនស្រីក្អួតចេញមកពណ៌ខៀវ ហើយខ្លួនបានសួរកូនស្រីថា ឯងផឹកស្អី កូនស្រីបាននិយាយថា ផឹកថ្នាំបាញ់ស្មៅអស់មួយកែវ ហើយវាបាននិយាយថា មិនបាច់យកទៅពេទ្យទេ រួចខ្លួនក៏បានយកកូនស្រីទៅពេទ្យប៉ុន្តែគ្រូពេទ្យបាននិយាយថា ហួសពេលហើយថ្នាំពេទ្យបានចូលដល់ពោះវៀនហើយ រួចខ្លួនបានដឹកកូនស្រីមកផ្ទះវិញក៏បានស្លាប់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់