Post News Media ព័ត៌មានជាតិ អ្នកគ្រប់គ្រង...

អ្នកគ្រប់គ្រងគ្រឿងសំណង់នៅតាមខេត្ត ជិះរថយន្តក្រុងយកលុយមកឲ្យក្រុមហ៊ុននៅភ្នំពេញ បែរជាត្រូវចោរឆក់កាបូបលុយអស់៤ពាន់ដុល្លារ នៅខណ្ឌទួលគោក!

ភ្នំពេញ: បុរសម្នាក់ជាអ្នកគ្រប់គ្រងគ្រឿងសំណង់តាមខេត្តជិះរថយន្តក្រុងយកលុយមកឲ្យក្រុមហ៊ុននៅភ្នំពេញ ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានឆក់កាបូបលុយបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះអៀង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងគ្រឿងសំណង់នៅតាមខេត្ត ស្នាក់នៅម្តុំផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត សង្កាត់អូឬស្សី ខណ្ឌ៧មករា។

ទ្រព្យសម្បត្តិដែលត្រូវបានបាត់បង់នៅក្នុងកាបូបរួមមាន លុយដុល្លារចំនួន២,០០០ដុល្លារ(ពីពាន់ដុល្លារ) និងលុយខ្មែរចំនួន៤,000,000រៀល (បួនលានរៀល) និងទូរសព្ទចំនួន២គ្រឿង ១.ម៉ាកអិនចុចពិល ២.ម៉ាកអាយហ្វូនហ្វរ សរុបទាំងអស់ប្រមាណជា៤,០០០ដុល្លារ និងឯកសារមួយចំនួនផងដែរ។

តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះរថយន្តក្រុងមួយគ្រឿង ពីខេត្តកំពង់ស្ពឺ មកទីក្រុងភ្នំពេញ បំណងយកលុយមកឲ្យក្រុមហ៊ុននៅម្តុំទួលគោក បានធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតខាងលើ រូបគាត់បានឲ្យរថយន្តឈប់ហើយបានចុះពីលើរថយន្តរួចបានខលទូរសព្ទហៅមិត្តភក្តិឲ្យមកយកផង លុះចាំបានបន្តិចក៏លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកលែត ពណ៌ស មិនចាំស្លាកលេខ បានធ្វើដំណើរទិសដៅពីលិចទៅកើត បានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់កំពុងកាន់ជាប់នៅនិងដៃបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់១ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Loading...