ព័ត៌មានជាតិ

នា​រី​ខារ៉ាអូខេ យីហោ​(​កម្សាន្ត​រីករាយ​)ម្នាក់ ត្រូវបានឃាតក រឹត.កសម្លាប់ ក្បែរ​ជើងភ្នំ​តា​ប៉ែន

សៀមរាប: មានករណីឃាតកម្មមួយបានកើតឡើង ដោយជនដៃដល់ម្នាក់ បានធ្វើសកម្មភាពរឹត.ក និងវាយសម្លាប់ នារីខារ៉ាអូខេ យីហោ​(​កម្សាន្ត​រីករាយ​)ម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្បែរ​ជើងភ្នំ​តា​ប៉ែន។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែលព្រឹក ថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរ​ជើងភ្នំ​តា​ប៉ែន ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សពខាងលើមានឈ្មោះ ស៊ុន នាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​ជានា​រី​ខារ៉ាអូខេយីហោ​(​កម្សាន្ត​រីករាយ​) ស្នាក់នៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ​ ​ខេត្តសៀមរាប​ ត្រូវបានជនដៃដល់ឈ្មោះ ម៉ៅ សុ​ថៃ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ដី មានស្រុក​កំណើត​ស្រុកកៀនស្វាយ ខេត្តកណ្តាល រឹត​.ក និង យក​វត្ថុរឹងវាយក្បាល បណ្តាលឲ្យស្លាប់ ហើយរត់គេចខ្លួនបាត់តែម្តង៕ ​

មតិយោបល់