ព័ត៌មានជាតិ

ពុទ្ធោ! សង្ឃមួយអង្គ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែជំងឺប្រចាំកាយ

កំពង់ស្ពឺ: មានការភ្ញាក់ផ្អើលមួយ ខណ:ដែលប្រទះឃើញសពរបស់សង្ឃមួយអង្គ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តទំពូងខាងជើង ភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។​

ជនរងគ្រោះឈ្មោះ ទឹម ម៉ៅ ភេទប្រុស អាយុ៨១ឆ្នាំ ជាសង្ឃគង់នៅក្នុងវត្តកើតហេតុខាងលើ បានយកខ្សែភ្លើងប្រវែង ២ម៉ែត្រ ទៅចងនៅលើដើមអំពិលជិតកុដិរបស់លោកផ្ទាល់កម្ពស់៣ម៉ែត្រ។ ព្រោះតែជំងឺប្រចាំកាយ និងមានព្រះជន្មជរា។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់