ព័ត៌មានជាតិ

ព្រលឹងចុងសក់! ស្មានតែយន្តហោះ តាមពិតឡានហោះ ផ្អើលពេញកញ្ចុះអ្នកផឹកត្នោតជូរ!

ភ្នំពេញ: រថយន្តកូរ៉ូឡាមួយគ្រឿងបើកហោះរំលងសួនច្បារជាង៥០ម៉ែត្រជ្រុលទៅបុកម៉ូតូ២គ្រឿងខូចខាតស្ទើទាំងស្រុង និងជ្រុលទៅបុកកញ្ចុះអង្គុយលេងផ្ងារជើងឡើងលើ អស់មួយខ្នងថែមទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រែកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពាក់ស្លាកលេខភ្នំពេញ ភ្នំពេញ2X-3097 ពណ៌ទឹកប្រាក់ បើកយ៉ាងលឿនក្នងទិសដៅពីត្បូង ទៅជើងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូង ហោះរំលងសួនច្បារមកបុកម៉ូតូ២គ្រឿងទី១ម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-1201 និងទី២ម៉ាក កុបជ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ1AD-3599 បណ្ដាលឲ្យខូចខាតស្ទើតែទាំងស្រុងទៅហើយ ខណ:នោះរថយន្តបានបន្ដទៅបុកជាមួយកញ្ចុះអង្គុយលេងបាស់ជើងឡើងលើថែមទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានឲ្យដឹងថាបុ អ្នកបើករថយន្ដមានឈ្មោះ ទូច វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិហនុមាន ឃុំកណ្ដឹងស្រុកបាទី ខេត្តតាកែវ។ ចំណែកម្ចាស់ម៉ូតូសង់កូរ៉េមានឈ្មោះ ខន់ សុភាព អាយុ៤២ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិបឹងចែង ឃុំស្ទឹង ស្រុកបាណង់ ខេត្តបាត់ដំបង និងម្ចាស់ម៉ូតូម៉ាកគុបជ្រុងមានឈ្មោះ ឡេង សុធា អាយុ៥១ឆ្នាំមុខរបរមេការដីឡូ ស្នាក់នៅភូមិឬស្ស១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ប្រភពដដែលបានបន្ដថាក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានយល់ព្រមចេញថ្លៃខូតខាតដល់ម្ចាស់ទីស្នាក់លក់ដីឡូចំនួន ៧០ដុល្លារ ហើយខាងម្ចាស់ម៉ូតូសង់កូរ៉េចំនួន ១៣០ដុល្លារ និងម្ចាស់ម៉ូតូម៉ាកគុបជ្រុងចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់