ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ក្រោយប្រើអាវុធកែច្នៃផ្ទុះស្លាប់បុរសម្នាក់!

​ព្រះវិហារ: កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីប្រើប្រាស់អាវុធកែច្នៃកាប៊ីនខុសច្បាប់ផ្ទុះមួយគ្រាប់ នៅចំណុចស្រែព្រាលទិសខាងកើត ភូមិប្រមេរុ ឃុំប្រមេរុ ប្រមាណ១៥គ/ម បណ្តាលឲ្យស្លាប់ម្នាក់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត។

ជនរងគ្រោះឈ្មោះ អួន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំខាងលើ។ ជនសង្ស័យឈ្មោះ សុខ វ៉ាន់ឌីន ភេទប្រុស អាយុ២១ឆ្នាំមុខរបរកសិករ រស់នៅភូមិឃុំខាងលើ។
ជនសង្ស័យឃាត់ខ្លួននៅអធិការ។ ចំណែកសាកសព បងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់