Post News Media ព័ត៌មានជាតិ ចូលទិញមី​ ត្រ...

ចូលទិញមី​ ត្រូវគេដេញចាក់និងកាំបិត ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

កោះកុង: កាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយកើឡើងនៅចំណុចលើផ្លូវបេតុងស្ថិតនៅ ភូមិ៤ ដងទង់។
មូលហេតុ ដំបូងក្រុមជនរងគ្រោះមានគ្នា៣នាក់បានបបួលគ្នាទៅទិញទឹកសណ្តែកផឹកនៅតូបលក់មួយក្បែកន្លែកើហេតុ ពេលនោះជនរងគ្រោះបានប្រាប់មិត្តភក្តិរបស់គេ២នាក់ដែលទៅជាមួយនោះឲ្យចាំខ្លួននៅកន្លែងលក់ទឹកសណ្តែកសិន។ ខ្លួនទៅទិញមីហូបនៅតូបមួយទៀតខាងត្បូងតូបលក់ទឹកសណ្តែកប្រហែល៣០ម៉ែត្រ ពេលជនរងគ្រោះដើរទៅដល់មុខតូបលក់មីស្រាប់តែឃើញមានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យដោយមិនដឹងពីអ្វីពិតប្រាកដហើយក៏ឃើញដេញចាក់ជនរងគ្រោះតែម្តង។

ជនរងគ្រោះរត់បានប្រហែល ១០០ម៉ែត្រក៏ដួលហើយជនសង្ស័យចាក់ត្រូវមួយកាំបិតហើយក៏រត់គេចខ្លួនបាត់ចំណែកជនរងគ្រោះយកទៅមន្ទីរពេទ្យក៏ស្លាប់នៅមន្ទីរពេទ្យទៅ។
ជនរងគ្រោះ ឈ្មោះ ចាន់ ហាក់ ភេទប្រុស កើតនៅឆ្នាំ២០០៤ មុខរប នៅផ្ទះ មានទីលំនៅភូមិ២ ដងទង់។
ជនសង្ស័យ ឈ្មោះ នួន សុខណា ហៅខ្នា ប្រុសកើតនៅថ្ងៃទី ០៨ កក្កដា ២០០៣ មុខរបកូនជាងធ្វើតុទូ មានទីលំនៅផ្ទះជួលភូមិ ៤ដងទង់ ។
ករណីនេះកម្លាំងយើងកំពុងតាមរកជនសង្ស័យ៕

Loading...