ព័ត៌មានជាតិ

ថ្ងៃចូលរោងការក្មួយ! ពូៗបង្កើតឈ្លោះគ្នា ដាល់មួយដៃចំកណ្តាល​​មុខ ស្លាប់ម្នាក់នៅនឹងកន្លែង!

​កំពង់ស្ពឺ: កាលវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ស្លាប់ភ្លាមៗ ដោយជម្លោះរវាងបងប្អូនបង្កើត ស្ថិតនៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ក្នុងកម្មវិធីមង្គលការមួយកន្លែងនៅផ្ទះឈ្មោះ លឹម មុំ ភេទ ស្រី អាយុ៤៨ឆ្នាំ ហើយឈ្មោះ លឹម ពឺន ប្រុស អាយុ៤៦ឆ្នាំ នឹងឈ្មោះ លឹម ពៅ ប្រុស៣៥ឆ្នាំ ត្រូវជាប្អូន ម្ចាស់ដើមការ បានទាស់ពាក្សសម្ដីគ្នា ត្រូវបានឈ្មោះ លឹម ពៅ វាយទៅលើឈ្មោះលឹម ពឺន«ដាល់មួយដៃចំកណ្តាលមុខ»ដួលផ្ងារក្រោយដួលទៅលើរទេះគោយន្តទុកក្បែរ បណ្ដាលឲ្យ លឹម ពឺន ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ចំណែកជនបង្ក ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់