ព័ត៌មានជាតិ

តាកូម៉ា ពន្លះរថយន្តក្រុងក្រុមហ៊ុន ខាយ ណាម ត្រេនស្ព័រថេសិន ខូអិលធីឌី របួសធ្ងន់ម្នាក់នៅផ្លូវបែកជាបួន!

ភ្នំពេញ: រថយន្តតាកូម៉ា បុករថយន្តក្រុង យ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវបែកជាបួន បង្កឲ្យតៃកុងរថយន្តតាកូម៉ាម្នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៩ កែងផ្លូវ ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រុងមួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3A-4087 បើកបរដោយបុរសម្នាក់មិនមានដឹកភ្ញៀវនោះទេ ជារថយន្តភ្នំពេញ-ហូជីមិញរបស់ក្រុមហ៊ុន ខាយ ណាម ត្រេនស្ព័រថេសិន ខូអិលធីឌី បើកតាមបណ្តោយផ្លូវ ១៩៩ ទិសដៅពីកើតទៅលិច ស្រាប់តែដល់ផ្លូវបែកជាបួន មានរថយន្តតាកូម៉ាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8120 បើកបរដោយប្រុសស្រីបួននាក់ ទិសដៅពីជើងមកត្បូង តាមបណ្តោយផ្លូវ ៤៣០ បើកក្នុងល្បឿនលឿនពេកក៏ជ្រុលទៅបុករថយន្តក្រុងយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់