ព័ត៌មានជាតិ

ហាយឡែនឌ័រ ពន្លះម៉ូតូមួយគ្រឿង របួសបុរសវ័យចំណាស់ម្នាក់

កំពត: កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាឲ្យរបួសធ្ងន់បុរសវ័យចំណាស់ម្នាក់ ដែលកើតហេតុនៅចំណុចមុខផ្លូវចូលវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 1A-9565 បើកបរដោយឈ្មោះ ហេង ចន្ថា ភេទប្រុស ឣាយុ២៥ឆ្នាំ រស់នៅភូមិក្ដី ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ និងរួមដំណើរជាមួយប្រពន្ធ និងកូនម្នាក់ មានទិសដៅពីកើតមកកើតទៅលិច បានបុកម៉ូតូឆ្លងថ្នល់ម៉ាកវ៉េវចិន គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផាន ភេទប្រុស ឣាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត (រងរបួធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពត។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់