ព័ត៌មានជាតិ

លោះព្រលឹងអស់! ចឹងៗអីនរណាមិនភ័យ រត់ចែកជើងគ្នានោះ

ស្វាយរៀង: បុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល ដែលកន្លងមកអ្នកភូមិតែបាននិយាយថា
ជនរងគ្រោះបានព្យាយាមសម្លាប់ខ្លួនឯង២ដងមកហើយ តែត្រូវបងប្អូន ក៏ដូចជាអ្នកភូមិជួយទាន់ពេលវេលា តែដល់លើកទី៣នេះ ក៏ស្លាប់បានដូចបំណង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមប្រភពពីក្រុមគ្រួសារសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ហន អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ជាបុរសពោះម៉ាយ គ្មានកូននោះទេ ហើយរូបគេតែងតែស្រវឹងខួប និងរវើរវាយ ដែលគេសង្ស័យថា ផឹករហូតទៅជាកើតជំងឺសរសៃប្រសាទថែមទៀតផង ។

ប្រភពដដែលបានបន្ថែមថា នេះជាលើកទី៣ហើយ ដែលបុរសរងគ្រោះខាងលើ ប៉ុនប៉ងធ្វើអត្តឃាត ដោយលើកទី១ ប៉ុនប៉ងចង.ក តែមិនបានសម្រេច ហើយលើកទី២ រូបគេបានព្យាយាមរត់ចូលឡាន និងយកខ្សែគោចង.ក នៅតែមិនបានសម្រេច តែចុងក្រោយលើកទី៣ នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានយកខ្សែអង្រឹងចង.ក.លើដើមឈើ ខាងក្រោយផ្ទះស្លាប់បានសម្រេចតែម្តង។
សូមបញ្ជាក់ផងដែរថា

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ដោយពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់