ព័ត៌មានជាតិ

ព្រលឹងចុងសក់! កំពុងតែអង្គុយជជែកគ្នាសុខៗ រថយន្តជនជាតិចិនបើកបុកទាំងកំរោល!

ភ្នំពេញ: ហួសចិត្តអ្នកភូមិត្រាំដោកប្រហែលជា៥នាក់ កំពុងតែអង្គុយលើគ្រែមុខផ្ទះជុំគ្នាលេង ខណ:នោះក៏មានរថយន្តហាយឡែនឌ័ររបស់ជនជាតិចិនបានបើកបុកពួកគាត់ទាំងកម្រោល សំណាងចេះនាំគ្នាលោតចុះទាន់គ្មាននណារងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រាំដោក សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋដែលជាអ្នកភូមិត្រាំដោកមានគ្នាប្រហែលជា៥នាក់បានអង្គុយជជែកគ្នាលេងនៅមុខផ្ទះពួកគាត់ ស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AS 9061 បើកបរដោយជនជាតិចិនម្នាក់ក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុកដើមត្របែកនិងបង្គោលរបងហើយជ្រុលទៅបុកគ្រែដែលមានមនុស្សអង្គុយរត់ចែកជើងគ្នាស្ទើរតែព្រលឹងចុងសក់។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ព្រៃសបានចុះទៅដល់កន្លែងកើតហេតុ ដោយគ្មាននណារងរបួស ទើបសម្រួលគ្នាសងថ្លៃខូចខាតបង្គោលរបង៣០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់