ព័ត៌មានជាតិ

ចុមធ្វើការអីមានកាំភ្លើង?!.. សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ក្នុងករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត(អាវុធខ្លីប្រើខ្យល់)

ភ្នំពេញ: នៅវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត (អាវុធខ្លីប្រើខ្យល់) នៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ឈុន ផានិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះសង់ថ្មី ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សម្ភារ:ដកហូតបានរួមមាន អាវុធខ្លី១ដើម ម៉ាកឡុក១៧ លេខDMD076 ផលិតនៅប្រទេសអូទ្រីស (ប្រភេទប្រើខ្យល់),ម៉ូតូ ១គ្រឿងម៉ាកធូដេ ពណ៌ផ្កាឈូកលាយស បាញ់ថ្នាំពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1FK-8009។

មុនពេលកើតហេតុ កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតក្នុងភូមិសាស្រ្ត លុះដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងស្ពាយកាបូបកំណាត់ពណ៌ខៀវខ្ចី ដោយមានការសង្ស័យ សមត្ថកិច្ចក៏ហៅឲ្យឈប់រួចធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញអាវុធខ្លី១ដើមខាងលើ ទើបឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង ៕

មតិយោបល់