Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿងព...

រថយន្ត២គ្រឿងពន្លះគ្នា ត្រង់ផ្លូវបែកជាបួន ផ្ទុះហិង្សាពេញផ្លូវ

ភ្នំពេញ: រថយន្តព្រុសបុកជាមួយរថយន្តឡិចស៊ីសGS-300 នៅត្រង់ចំណុចផ្លូវបែកជាបួន ហើយបង្កជាហិង្សាបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋជួយឃាត់ ។

ហេតុការណ៍នេះកើងឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៥៦កែងផ្លូវ១០៥ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសGS-300មួយគ្រឿង ពណ៌ស មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ ហើយវ៉ារថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿន ស្រាប់តែដល់ផ្លូវបែកជាបួន ក៏ត្រូវរថយន្តព្រុសពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2V-9504 បើកបរដោយបុរសម្នាក់ បុកចំទ្វារយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្រាប់តែម្ចាស់រថយន្តឡិចស៊ីសចុះមកក៏បានមកគោះកញ្ចក់រថយន្តព្រុសខ្លាំងៗឲ្យបើកទ្វារស្រាប់តែ ទាស់ពាក្យសំដីគ្នាវាយទៅលើម្ចាស់រថយន្តព្រុស២ទៅបីដៃហើយក៏ឡើងរថយន្តឡិចស៊ីសរបស់ខ្លួនបើកទាំងកង់កំពុងតែបែកថាបម្រុងនឹងបើកទៅខណ្ឌចំការមនតែមកដល់ផ្លូវ ៤៨៨ក៏បន្តដំណើរទៅមុខលែងរួចបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានអូសយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...