ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ទាវ២នាក់ ដកហូតថ្នាំញៀន២កញ្ចប់!

ភ្នំពេញ: កម្លាំងនគរបាលចម្រុះខណ្ឌទួលគោក ដាក់គោលដៅបង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលាក់សារធាតុញៀនដោយខុសច្បាប់ កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១មានឈ្មោះបូ រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបជាងឈើ ស្នាក់នៅភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។ ទី២មានឈ្មោះ ណាក់ ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឈើ ស្នាក់ម្ដុំបឹងត្របែក ខណ្ឌចម្ការមន មានស្រុកកំណើតស្រុកកោះធំ ខេត្តកណ្ដាល។

វត្ថុតាងដកហូតថ្នាំញៀន២កញ្ចប់តូចនិងម៉ូតូMSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-4932ចំនួន១ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់