Post News Media ព័ត៌មានជាតិ គួរ​ប្រុងប្រយ...

គួរ​ប្រុងប្រយ័ត្នបងប្អូន! ដាំបាយក្បែរធុងសាំង.. ឆេះផ្ទះអស់ទាំងស្រុង​ រួមនឹងរថយន្ត២គ្រឿងទៀត!

បាត់ដំបង: កាលវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំង ចុះជួយពន្លត់អគ្គិភ័យនៅចំណុចក្រុមទី៣ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីភ្លើងឆេះផ្ទះស័ង្កសី ផ្ទាល់ដី លក់ដូរអីវ៉ាន់ចាប់ហួយ មួយកន្លែង ទំហំ៣៦ម៉ែត្រគុណ៦,៥ម៉ែត្រ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង។

ក្នុងនោះខូចខាតសម្ភារ:និងទ្រព្យសម្បត្តិ មួយចំនួនរួមមាន៖ ឡានចំនួន២គ្រឿង ម៉ាកសាំយ៉ុង១៥កៅអី ១គ្រឿង,ឡានច្នៃ១គ្រឿង និងម៉ូតូវីវ៉ាចំនួន១គ្រឿង។ ប្រាក់ខ្មែរចំនួន៨លានរៀល និងអីវ៉ាន់លក់ដូរមួយចំនួន សរុបជាទឹកប្រាក់អស់ចំនួន ប្រហែល៤០លានរៀល។
មូលហេតុបណ្តាលមកពី ដាំបាយក្បែរធុងសាំង។

ជនរងគ្រោះជាប្តីឈ្មោះណូ សុះ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះយ៉ា ស៊ីរ៉ស់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ឥស្លាម រស់នៅចំណុចកើតហេតុខាងលើ៕

Loading...