ព័ត៌មានជាតិ

ប្រញាប់ដឹកត្រីដាក់ឲ្យម៉ូយ បោះពួយលឿនដូចហោះ គេចឡាំប៉ាតាដួលបោកក្បាលរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់បានរងរបួសក្បាលធ្ងន់ ខណ:ដែលបើកម៉ូតូយ៉ាងលឿនដើម្បីប្រញាប់ដឹកត្រីទៅដាក់ឲ្យម៉ូយ ស្រាប់តែវ៉ាក់អើនឹងឡាំប៉ាតាឥណ្ឌា ប្រឹងគេច ក៏បានដួលម្នាក់ឯងអូសជាច្រើនម៉ែត្របុកខឿនចែកទ្រូងផ្លូវ ហើយបានបោកក្បាល បណ្តាលឲ្យបែកក្បាលឈាមហូរស្រោចពេញខ្លួន។

ករណីនេះកើតឡើងកាលព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅខាងត្បូងរង្វង់មូលសម្តេចជួនណាត ទល់មុខរដ្ឋសភា ផ្លូវភ្លោះថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានសាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឃើញម៉ូតូដឹកត្រីមួយគ្រឿងម៉ាកplus ពណ៌ក្រហម លាយស ពាក់ស្លាកលេខ1DB-6793 (បាញ់ថ្នាំពណ៌ក្រហម) បើកបរដោយបុរសរងគ្រោះខាងលើ ដែលមានឈ្មោះថា សោ ភ័ណ្ឌ អាយុប្រមាណ២០ឆ្នាំ មុខរបរដឹកអីវ៉ាន់ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុស្រាប់មានឡាំប៉ាតាឥណ្ឌា មិនចាំស្លាកលេខបើកឆ្លងផ្លូវ ក៏បានគេចដួលបោកអូសជាច្រើនម៉ែត្រ បោកក្បាលនឹងខឿនផ្លូវសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែតដឹកទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនឹងបានធ្វើការទំនាក់ទំនងបងប្អូនជនរងគ្រោះ រួចយកម៉ូតូជនរងគ្រោះទៅរក្សាដើម្បីទុកប្រគល់ឲ្យជនរងគ្រោះវិញ៕

មតិយោបល់