ព័ត៌មានជាតិ

ផឹកស្រវឹងរាល់ថ្ងៃ! ស្រាប់តែប្រទះឃើញចង.កនៅនឹងដើមព្រីង!

កំពង់ធំ: កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅនឹងដើមព្រីង នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ គង់ សឿង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ជនរងគ្រោះតែងតែផឹកស្រាស្ទើតែក្លាយជាមនុស្សសរសៃរប្រសាទទៅហើយ ការនិយាយស្តីលែងសូវដឹងខុសត្រូវដូចពីមុន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់