ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ លង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: កម្មករសំណង់ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នៅចំណុចឈើទាល ក្នុងទន្លេសាប ខាងត្បូងកោះពេជ្រ ក្រុមទី ១១ ភូមិដើម សង្កាត់ច្បារអពៅ២ ខណ្ឌច្បារអំពៅ។

សាកសព ឈ្មោះ ងួន ចាន់វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៧៩ស្ទួន ផ្លូវឫស្សីស្រស់ ក្រុមទី១១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមសំដីពីឈ្មោះ ភោគ ចាន់ណា ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវឫស្សីស្រស់ ក្រុម១៣ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអពៅ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៥០នាទី ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ ឃើញជនរងគ្រោះហែលទឹកក្នុងទន្លេសាបខាងត្បូងកោះពេជ្រ ហើយមិនឃើញបាត់ឈឹង លុះដល់ម៉ោង៧និង៣០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ សពអណ្តែតក៏ ទើបទៅប្រាប់បងប្អូនក្រុមគ្រួសារសព និងរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឌបាលច្បារអំពៅ២ ចាត់ការតាមជំនាញតែម្តង៕

មតិយោបល់