Post News Media ព័ត៌មានជាតិ ប្រយត្ន័ណាក្ម...

ប្រយត្ន័ណាក្មេងៗតូច! ដកហូតទឹកក្រូចកូកាដបធំ , គ្រាប់ផ្កាឈូករ័ត្ន និងនំកញ្ចប់ស្រួយកូនក្មេងខូចគុណភាព

តាកែវ: នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារចុះត្រួត ពិនិត្យចំណីអាហារ ដែលដាក់លក់នៅតាមសាលារៀន និងធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណី អាហារ នៅវិទ្យាល័យសម្តេចជាស៊ីមតាកែវ និងសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យអង្គតាសោម។

ជាក់ស្តែងសមត្ថកិច្ចបានធ្វើតេស្ដបឋមលើ សាច់ប្រហិត ត្រី ក្តាម បង្គារ សាច់គោ និងបានរឹបអូសមុខទំនិញហួសកាលបរិច្ឆេទមួយចំនួនដូចជា ទឹកក្រូចកូកាដបធំ , គ្រាប់ផ្កាឈូករ័ត្ន រួមនឹងនំកញ្ចប់ស្រួយក្មេងផងដែរ៕

Loading...