ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យសិប្បកម្មកែច្នៃទឹកត្រីមួយកន្លែងដែលបើកអាជីវកម្មគ្មានច្បាប់!

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញដោយទទួលបញ្ជាពីលោក គឹម មាសសុខសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យចូលរួម ជាមួយ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យសិប្បកម្មកែច្នៃទឹកត្រី ពុំទាន់មានច្បាប់គ្រប់គ្រាន់។

ក្រោយពីការត្រួតពិនិត្យព្រះរាជអាជ្ញាសម្រេចឲ្យផ្អាកអាជីវកម្មបណ្តោះអាសន្ន​រហូតដល់ធ្វើច្បាប់គ្រប់គ្រាន់ឡើងវិញ​ និងបានយកគំរូមួយចំនួនបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ ។ចំណែកវត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកនៅទីតាំងខាងលើដដែល៕

មតិយោបល់