Post News Media ព័ត៌មានជាតិ ​ម៉ូតូបត់មិនប...

​ម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តព្រុស បុកពេញទំហឹង របួសម្នាក់!

​តាកែវ: កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ ភូមិស្វាយព្រៃ ឃុំលំរង់ ស្រុកសំរោង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

រថយន្តម៉ាក តូយ៉ូតាព្រុស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2T-7466 ធ្វើដំណើរពីជើងទៅត្បូង (អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល) បុកជាមួយម៉ូតូវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ជា វណ្ណាត់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ នៅភូមិក្តុល ឃុំលំរង់ ស្រុកសំរោង និងអ្នករួមដំណើរជាប្រពន្ធ​ បណ្តាលឲ្យរងរបួសជើងខាងស្តាំ ត្រូវបានបញ្ជូនទៅមន្ទីរតាកែវ។
មូលហេតុ ម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន។

ចំពោះវត្ថុតាងទាំង២គ្រឿង យកមករកក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

Loading...