ព័ត៌មានជាតិ

ម៉េចក៏ធ្វើអ៉ីចឹង! បុរសខ្មែរម្នាក់ស៊ីឈ្នួលបើករថយន្តឲ្យជនជាតិចិន២នាក់ ខឹងរឿងមិនបើកប្រាក់ខែឲ្យ ទាញកាំបិតបុង័តោកាប់បណ្តាលឲ្យរបួស

សៀមរាប: បុរសជនជាតិចិន២នាក់ បានរងរបួសធ្ងន់ ខណ:ដែលត្រូវបុរសជនជាតិខ្មែរម្នាក់ ដែលប្រកបការងារជាអ្នកបើកបររថយន្តឲ្យភាគីរងគ្រោះទាំង២ កាប់នឹងកាំបិតបុ័ងតោ បណ្តាលឲ្យរបួសធ្ងន់ ព្រោះតែរឿងប្រាក់ខែ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង សង្កាត់សាលាកម្រើក ក្រុងសៀមរាប។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុក សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ LU KAI ភេទប្រុស អាយុ២៨ឆ្នាំ និងទី២ឈ្មោះ SHI SHOU ZHENG ភេទប្រុសអាយុ៤២ឆ្នាំ ។

ចំណែកមូលហេតុដោយសារជនដៃដល់ ខឹងភាគីជនរងគ្រោះខុសដដែលៗច្រើនដងពេក រឿងប្រាក់ខែ ទើបឈានទៅដល់ការកាប់ប្រហារតែម្តង៕

មតិយោបល់