ព័ត៌មានជាតិ

រលំផ្ទះ២ខ្នងនិងស្លាប់មនុស្សម្នាក់រួមទាំងគោ៣ក្បាល ក្នុងហេតុការណ៍បាតុភូតធម្មជាតិ នៅខេត្តសៀមរាប!

សៀមរាប: លោកវរសេនីយ៍ឯក ទេព ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់Post News ថា កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យរលំផ្ទះ(លោតទម្លាក់)២ខ្នង និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ និងសត្វគោចំនួន៣ក្បាល ក្នុងនោះមាន៖

១.ករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កើតហេតុនៅចំណុចត្រពាំងតាអុក ទឹកភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ វឿន ដុស ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាហួលឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប(ស្លាប់នៅនឹងកន្លែងកើតហេតុ) ជនរងគ្រោះទី២ឈ្មោះ ជន នន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់។
២.ករណីរន្ទះបាញ់ស្លាប់ គោ៣ក្បាល កើតហេតុនៅចំណុចវាលស្រែចម្ងាយពីភូមិផ្លាំងប្រហែល១៥០ម៉ែត្រ។
៣.ផ្ទះទំហំ៦គុណ៧ម៉ែត្រ ដំបូលស័ង្កសី ប្រក់ស័ង្កសី កម្ពស់១.៧០ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ លាប លួត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ ប្រាសាទឃុំ ព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាប។
៤.ម្ចាស់ផ្ទះឈ្មោះ បេង លីន ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិ ស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាប បណ្ដាលឲ្យខូចខាតស័ង្កសីអស់១០សន្លឹក៕

មតិយោបល់