Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនជា...

ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ នៅខណ្ឌជ្រោយចង្វារនិងដូនពេញ!..

ភ្នំពេញ: នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២និង៤៥ នាទីរសៀល ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បានពិនិត្យឃើញមាន ជនបរទេសចំនួន៩នាក់ ស្រី៨នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

បានបញ្ជូនជនបរទេសចំនួន៩នាក់ ស្រី៨នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕

Loading...