Post News Media ព័ត៌មានជាតិ ស្រវឹងចុះទន្ល...

ស្រវឹងចុះទន្លេមើលមង! លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!

​ស្ទឹងត្រែង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣និង១០រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីបុរសម្នាក់លង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ គ្រិច ធា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក។

តាមការសួរបំភ្លឺពីក្រុមគ្រួសារនិងអ្នកជិតខាងឃើញថាមិនពាក់ព័ន្ធនិងករណីឃាតកម្មអ្វីនោះទេ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះបានផឹកស្រាស្រវឹងរួចចុះទៅទន្លេមើលមងរួចក៏បានធ្លាក់ទឹកស្លាប់តែម្តង។

ករណីនេះសមត្ថកិច្ចយើងបាននិងកំពុងកសាងសំណុំរឿងតាមនិតិវិធី រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕

Loading...