ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ពោះវៀនជ្រូក សាច់ជ្រូក ពោះវៀនគោ ចង្រិតនិងដុកឌឿ ខូចគុណភាពនិងគ្មានច្បាប់អនុញ្ញាត ដែលនាំចូលពីប្រទេសថៃ!

ភ្នំពេញ: កាលពីព្រឹក​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដោយអនុវត្ដតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងចុះចាប់ផលិតផលចំណីអាហារដែលលួចនាំចូលពីប្រទេសថៃ តាមច្រកប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
រួមមាន៖ ពោះវៀនជ្រូក សាច់ជ្រូក ពោះវៀនគោ ចង្រិតនិងដុកឌឿ ប្រមាណ៨៥០គីឡូក្រាមខូចគុណភាពនិងគ្មានច្បាប់អនុញ្ញាត ដោយបានសហការជាមួយមន្ដ្រីកាំកុងត្រូលនិងមន្ដ្រីកសិកម្មផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន នៅថ្ងៃដ៏ដែលកម្លាំងចម្រុះបានសម្រេចយកវត្ថុចាប់យកខាងលើទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមជើងឯក។

ក្នុង​ប្រតិបត្តិការបង្ក្រាបសាច់និងសត្វនាំចូលពីប្រទេសថៃរឹបបានប្រមាណ១០០០គីឡូក្រាមខាងលើនេះដឹកនាំដោយ លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ៕

មតិយោបល់