ព័ត៌មានជាតិ

ឃើញកូនខ្លួនឯងយំ ទាស់ពាក្យសម្តីជាមួយនឹងដន្លង ឈានដល់ការចាក់សម្លាប់គ្នា!

ស្ទឹងត្រែង: នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូររំពេរ ក្នុងភូមិវាលពោធិ៍ ឃុំអន្លងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីឃាតកម្មមួយឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

ជនរងគ្រោះមានឈ្មោះ ម៉ាត់ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិរការពរ៥ ឃុំរការពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ កូប ម៉ែល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែឥស្លាម ស្នាក់នៅភូមិឃុំស្រុកជាមួយគ្នា និងស្នាក់នៅកន្លែងកើតហេតុខាងលើ។

មុនពេលកើតហេតុ ជនរងគ្រោះបានទាស់ពាក្យសម្ដីជាមួយប្រពន្ធ ពេលនោះប្រពន្ធបានយំស្រែករត់ទៅរកឪពុកជាជនសង្ស័យបានឃើញកូនស្រីយំក៏ខឹង កើតជាការឈ្លោះប្រកែកជាមួយដន្លង ហើយជនរងគ្រោះឃើញដូចនោះក៏ទៅឃាត់ ស្រាប់តែជនសង្ស័យជាឪពុកក្មេក បានចាក់នឹងកូនកាំបិតត្រង់ដើមទ្រូងជាច្រើនកាំបិត បណ្តាលឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុជនសង្ស័យបានរត់គេចខ្លួន មិនដឹងទៅទីណាឡើយ៕

មតិយោបល់