ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅលើស្លឹកខ្ទឹម នៅផ្សារសាមគ្គីខេត្តកំពត!

​កំពត: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប សហការជាមួយ មន្ត្រីមន្ទីរពានិជ្ជកម្មខេត្តកំពត គណ:កម្មការផ្សារ និងមានរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គីខេត្តកំពត។

ទំនិញដែលបានធ្វើតេស្ត នៅផ្សារសាមគ្គី មាន ៣០មុខ នៅប៉ុស្ត៍តន់ហន់ យកគំរូមក ១០មុខ សរុប ៤០មុខ មានដូចជា បន្លែ ផ្លែឈើ សាច់ គ្រឿងសមុទ្រ ស្រស់ ក្រៀម ប្រហិត។

លទ្ធផលនៃការធ្វើតេស្ត គឺយើងរកឃើញមានសំណល់ថ្នាំសម្រាប់សត្វល្អិតនៅលើស្លឹកខ្ទឹម យកមកពីតន់ហន់។ ក្រៅពីនោះពុំឃើញមានសារធាតុគីមីដែលច្បាប់ហាមឃាត់ទេ។
ល្ងាចថ្ងៃដដែល សាខាកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកែប ចុះត្រួតពិនិត្យទំនិញ មឹក បង្គា ស្រស់។ មន្ត្រីយើងបានធ្វើការ ផ្សព្វផ្សាយ អប់រំ ណែនាំ ដល់អាជីវក អ្នកប្រើប្រាស់ឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ៕

មតិយោបល់