ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៏ក្រុមហ៊ុនហាយលែន បត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តISUZU កៀបតៃកុងរងរបួសធ្ងន់!

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែន បត់ឆ្លងផ្លូវមិនប្រយ័ត្នទៅបុករថយន្តISUZUពេញទំហឹងចំហៀងខាងឆ្វេងបណ្ដាលឲ្យតៃកុងកៀបជាប់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្ដីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តទី១ម៉ាកFUSOក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែន ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ.5A1293។
រថយន្តទី២ម៉ាកIZUSU ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2E4197បុរស អ្នកបើកងរបួសធ្ងន់។

អ្នកបើករថយន្តទាំង២គ្រឿងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើបើកក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបានជ្រុលបុករថយន្តIZUSUទាំងកម្រោលខណ:រថយន្តISUZUបើកតាមបណ្តោយផ្លូវជាតិលេខ៦អាពីជើងទៅត្បូង បណ្ដាលឲ្យតៃកុងរថយន្តកៀបជាប់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញដើម្បីយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តរងខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រង់ចាំភាគីឬតំណាងដោះស្រោយនៅពេលក្រោយ៕

មតិយោបល់