ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ លង់ទឹកស្លាប់

បាត់ដំបង: កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅស្រះទឹក ក្រុមទី៧ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីក្មេងស្រីលង់ទឹកស្លាប់។

ជនរងគ្រោះឈ្មោះ តូ ណាវី ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
មូលហេតុ ដោយសារក្មេងចុះលេងទឹក។

តាមការបញ្ជាក់របស់ឈ្មោះ តូ ភណ្ឌ័ ភេទប្រុស អាយុ ៥០ ឆ្នាំដែលត្រូវជាជីតាបង្កើត បានបញ្ជាក់ថា ចាប់តាំងពីចៅរបស់ខ្លួនមានអាយុ បានមួយខួបក៏កើតមានជំងឺស្រឺតនិងប្រកាច់ជាញឹកញាប់រហូតមកដល់សព្វថ្ងៃនេះ ។ នៅថ្ងៃទី ១៦ .ឧសភា.២០១៨ វេលាម៉ោង១៤:៣០នាទីពេលខ្លួននៅក្នុងផ្ទះស្រាប់តែអ្នកភូមិមកប្រាប់ថា ចៅរបស់ខ្លួឈ្មោះតូ ណាវី ភេទស្រី អាយុ១០ឆ្នាំ បានលង់ទឹកស្រះនៅខាងជើងផ្ទះ ខ្លួនក៏រត់ទៅហើយក៏បានចុះរាវរកចៅឃើញយកមកជួយសង្រ្គោះដែរតែជួយមិនបាន ដោយចៅរបស់ខ្លួនស្លាប់បាត់ហើយ។

ដោយឃើញសភាពដូចនេះកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុង បានសហការណ៏ជាមួយកម្លាំងប៉ុស្ដិ៍ រដ្ឋបាល និងលោកមេភូមិ បង្កើតជាក្រុមគណ:កម្មការមួយដើម្បីធ្វើការត្រួតពិនិត្យទីកន្លែងកើតហេតុ ក្រោយពីធ្វើការពិនិត្យយើងបានធ្វើការប្រគល់សាកសពឲ្យទៅឈ្មោះ តូ ភណ្ឌ័ ភេទប្រុស អាយុ ៥០ឆ្នាំដែលត្រូវជាជីតា យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់