ព័ត៌មានជាតិ

បើករថយន្តលឿនខ្លាំងពេក ក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យមនុស្ស៣នាក់របួស!

​កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបើកបរលឿនពេក គាប់ជួនបែកកង់ បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ រហូតបណ្តាលមនុស្ស៣នាក់ រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១១ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៤៨ គីឡូម៉ែត្រ៥៥ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

រថយន្តដែលក្រឡាប់នេះ ជាប្រភេទរថយន្តសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ 2AI- 6841 បានបើកតាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបែកកង់ផ្នែកក្រោយខាងឆ្វេង ជាហេតុបណ្តាលឲ្យក្រឡាប់ រហូតបណ្តាលឲ្យមនុស្សចំនួន៣រងរបួសតែម្តង៕

មតិយោបល់