Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿងព...

រថយន្ត២គ្រឿងពន្លះគ្នា បណ្តាលឲ្យព្រះសង្ឃ៣អង្គរបួសធ្ងន់ស្រាល!

កណ្តាល: រថយន្តឆ្លាម មួយគ្រឿង បើកគេចរថយន្តផ្សេងទៀត ជ្រុលចង្កូតបុកគូទរថយន្តហ៊ីយ៉ាន់ដាយ ឈប់ស្ងៀម បណ្តាលឲ្យរបួសធ្ងន់ស្រាលព្រះសង្ឃ ៣អង្គ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

អ្នកបើកបររថយន្តរងគ្រោះឈ្មោះ ស៊ូ ដាលីណា ហៅប្រុស ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ នគរបាលវរ:ការពារព្រំដែនគោកលេខ៦០៥ ឈរជើងនៅប៉ុស្តិដំបូកចែវ ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បើកបររថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2358 បើកបរមានទិសដៅពីជើង និង មានអ្នករួមដំណើរចំនួន៤នាក់ ស្រីម្នាក់ ព្រះសង្ឃ៣អង្គ បើកបរក្នុងលឿនលឿន ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកបញ្ច្រាសគ្នា ទើបរថយន្តឆ្លាមខាងលើ បានគេចទៅបុកកន្ទុយរថយន្តម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-9437 ផ្នែកខាងឆ្វេង ដែលឈប់ចតស្ងៀង នៅលើផ្លូវជាតិស្របទិសចរាចរណ៍ពេញទំហឹង បណ្តាលឲ្យសង្ឃ៣អង្គរបួសធ្ងន់ស្រាលតែម្តង៕

Loading...