ព័ត៌មានជាតិ

រថយន្តម៉ាស្ដារ ស្លាកលេខ ខេមរភូមិន្ទ02 2-5870 ស្វាគមន៍របងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ: បុរសម្នាក់បើករថយន្តមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករបងថ្មផ្ទះប្រជាពលរដ្ឋរងការខូចខាតតិចតួច តែរថយន្តបង្កបានកល់កង់មុខជាប់ទៅមុខលែងរួច ។

ហេតុការណ៍នេះកើតនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុនីវង្ស ចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងភូមិតានូ​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាសស្ដារ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-5870 ធ្វើដំណើរតាមផ្លូវមុន្នីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបងថ្មផ្ទះប្រជាពរដ្ឋរងខូចខាត ឯរថយន្តធ្លាក់កង់មុខទាំង២កល់ជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកើតហេតុខាងលើ ដោយសាររថយន្តបង្កមិនបានបង្កឲ្យប៉ះពាល់ដល់សម្បត្តិរដ្ឋ និងមិនបង្កឲ្យមនុស្សរងរបួស រួមទាំងភាគីខាងរថយន្តបង្កនិងម្ចាស់របងផ្ទះនិយាយគ្នាត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចឲ្យម្ចាស់អូសរថយន្តចេញពីកន្លែងកើតហេតុទៅ៕

មតិយោបល់