ព័ត៌មានជាតិ

គិតសុខភាពគេផង គ្រួសារយើង គ្រួសារគេ! មានទាំង ស្រាបៀរអង្គ ស្រាបៀរBlackcat ម្សៅស៊ុបខ្នរ ទឹកក្រូចហ្វាន់តា រួមនិងផលិតផលច្រើនមុខទៀតខូចគុណភាព

រតនគិរី: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្ម, កម្លាំងកាំកុងត្រួលប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងមន្ត្រីសាលាក្រុងបានលុង បានចុះត្រួតពិនិត្យទំនិញក្នុងផ្សារបានលុង ខេត្តរតនគិរី ហើយបានរកឃើញ ទំនិញខូចគុណភាព និងផុតកំណត់ប្រើប្រាស់មួយចំនួនដូចជា៖

-ស្រាបៀរអង្គរ ៤៨កំប៉ុង
-ទឹកផ្លែឈើ Bearesh ចំនួន១៤៤ដប
-ចាហួយខ្មែរអង្គរ ៥ដប
-កាហ្វេ Ledung ចំនួន១០៩កញ្ចប់
-កាហ្វេ Sangtao ចំនួន១០កញ្ចប់
-នំស្រួយ Snack ចំនួន៥០០កញ្ចប់
-នំស្រួយ Snacklarva ចំនួន៣០០កញ្ចប់
-ទឹកក្រូចហ្វាន់តា ចំនួន៣០៨កំប៉ុង
-នំTien Dat ចំនួន៤៨កញ្ចប់
-នំប៉័ងមីណាម៉ាស ចំនួន២០០កញ្ចប់តូច
-ស្រាបៀរ Blackcat ចំនួន១០កំប៉ុង
-ម្សៅស៊ុបខ្នរ ៤០កញ្ចប់។

បច្ចុប្បន្នវត្ថុតាងទាំងអស់បានធ្វើកំណត់ហេតុប្រគល់ឲ្យមន្ទីរពាណិជ្ចកម្ម យកទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់