Post News Media ព័ត៌មានជាតិ ក្រុមចោរវ័យក្...

ក្រុមចោរវ័យក្មេង១០នាក់ មានទាំងសិស្សប៊ែលធី សិស្សច្បារអំពៅ សិស្សសាលាព្រះស៊ីសុវត្ថិ និងសិស្សសុធារស!…

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យបានចំនួន១០នាក់ ក្នុងនោះជនសង្ស័យចំនួន៦នាក់ឃាត់ខ្លួននៅរាជធានីភ្នំពេញ និងជនសង្ស័យចំនួន៤នាក់ទៀត ឃាត់ខ្លួននៅខេត្តកែប (ដោយមានសហការជាមួយការដ្ឋាននគរបាលខេត្តកែប និងស្នងការដ្ឋាននគរបាលខេត្តកំពត )ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប ) ចំនួន២ករណី៖
-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ២១៤ កែងផ្លូវលេខ១៤១ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១៩,៣០ នាទី។ ជនរងគ្រោះ ឈ្មោះ Deng FengYing ភេទ ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិ ចិន មុខរបរ នៅផ្ទះ កាន់លិខិតឆ្លងដែនលេខ EC៧២៦៩៩៧៧ ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ស្នាក់នៅផ្ទះលេខ៥៣អឺ០ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារ:បាត់បង់ លិខិតឆ្លងដែនជនជាតិ ចិន លេខ G៣១៥៣៨០២៨ ចំនួន ១ក្បាល,អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន១,កាតធនាគារចិនចំនួន១, ប្រាក់ចិន ចំនួន១១០, ប្រាក់ដុលា្លរ ២,០០០ ដុល្លារអាមេរិក។

-ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ ផ្កាឈូក ) ប្រព្រឹត្តនៅចំណុច ចំហៀងស្ថានទូតអូស្ត្រាលី ផ្លូវស្ពានហង្ស ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង១៨,២០ នាទី។ ជនរងគ្រោះ ឈ្មោះYI YAQING ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន កាន់លិខិតឆ្លងដែនលេខE៨៩៦៣៧៦៥៦ ស្នាក់នៅផ្ទះលេខ ៥២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្ភារ:បាត់បង់ សៀវភៅការងារចំនួន១, លិខិតឆ្លងដែនចំនួន៣ក្បាល ឈ្មោះ Sheng Jian Zhong លេខ G ៣៥១០១៣២៦ ,ឈ្មោះ Lin Fei លេខ E២១២៤៦៤៥២ និងឈ្មោះ Yi YaQing លេខ E៨៩៦៣៧៦៥៦,ប្រាក់ដុល្លារ ចំនួន ២,០០០ដុល្លារអាមេរិក, ប្រាក់ចិន ៣០០យ៉េន, កាតធនាគារចំនួន៧។

ជនសង្ស័យឃាត់ខ្លួនបាន៖
១-ឈ្មោះ ជឿន ចាន់ទី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បង្ក្រាបថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨។
២-ឈ្មោះ គុណ ផល្លា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ថ្នាក់ទី៨ ស្នាក់នៅផ្ទះមិនចាំលេខ ភូមិទ្រុងមាន់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បង្ក្រាបថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨។
៣-ឈ្មោះ សុខ សំបូរ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជជនជាតិ ខ្មែរ មុខរបរ សិស្សសាលាប៊ែលធីសាខាទី៩ស្ទឹងមានជ័យ ថ្នាក់ទី៧ ស្នាក់នៅផ្ទះលេខ២៦០ ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្ក្រាបថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨។
៤-ឈ្មោះ ញ៉េ សុងជី ភេទ ប្រុស អាយុ ១៥ ជនជាតិ ខ្មែរ មុខរបរ សិស្ស ថ្នាក់ទី៩ ស្នាក់នៅផ្ទះលេខផ្ទះលេខ៨៨១ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន បង្ក្រាបថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨។
៥-ឈ្មោះ ឈុំ ចាន់ដារ័ត្ន ហៅ គង់ វិច្ឆិកា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅថ្នាក់ទី១២ ស្នាក់នៅផ្ទះលេខ ១៧០ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បង្ក្រាបថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨។
៦-ឈ្មោះ ឆេង មានរាជ្យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី ៩អា ស្នាក់នៅ ភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ប្រភេទ មុខសញ្ញាថ្មី សារធាតុញៀន អវិជ្ជមាន បង្ក្រាបថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨។
៧-ឈ្មោះ សុខ ហេង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី១០ ស្នាក់នៅ ភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បង្ក្រាបថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨។
៨-ឈ្មោះ កែវ សុជាតិ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសុធារស ថ្នាក់ទី ១១បេ ស្នាក់នៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្ក្រាបថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨។
៩-ឈ្មោះ ស សុខា ហៅ វី ភេទ ប្រុស អាយុ ១៦ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្នាក់ទី ៩ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨។
១០-ឈ្មោះ តាំង គីមសៀង ហៅ តេង ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី១០ ក១ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលេខ ៣៦៩ ភូមិបឹងព្រលិត ខណ្ឌច្បារអំពៅ បង្ក្រាបថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨។
ចំពោះវត្ថុតាងជាមធ្យបាយធ្វើសកម្មភាព ចាប់យកបាន ម៉ូតូចំនួន៥គ្រឿង ៖១-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម-ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GS-០៧៦៥, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ១HA-៨៦២៣, ម៉ូតូម៉ាកSUZUKI NEX ពណ៌ សក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ១GZ-៨៩៦០,ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ,ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ ១GX-៦១៣១។
ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ
-កាបូប ស្ពាយ ពណ៌ ខ្មៅ ចំនួន ០១
-លិខិតឆ្លងដែនជនជាតិចិន របស់ឈ្មោះ Deng Feng Ying លេខ G៣១៥៣៨០២៨ ចុះថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០០៨ ចំនួន ០១
-លិខិតឆ្លងដែនជនជាតិចិន របស់ឈ្មោះ Deng Feng Ying លេខ EC៧២៦៩៩៧៧ ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ចំនួន ០១
-អត្តសញ្ញាណប័ណ្ណលេខ ៥១០១១២១៩៧២១០២០១៨២៤ ចំនួន ០១
-កូនសៀវភៅ មានសរសេអក្សរចិន ចំនួន ០១ ក្បាល
-កូនសោចំនួន ០៣ មានបន្តោងអក្សរATS
-កាបូបយួរដៃ ពណ៌ ផ្កាឈូក ចំនួន ០១
-លិខិតឆ្លងដែនជនជាតិចិន របស់ឈ្មោះ Sheng Jian Zhong លេខ G ៣៥១០១៣២៦ ចុះថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០០៩ ចំនួន ០១
-លិខិតឆ្លងដែនជនជាតិចិន របស់ឈ្មោះ Lin Fei លេខ E២១២៤៦៤៥២ ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៣ ចំនួន ០១
-លិខិតឆ្លងដែនជនជាតិចិន របស់ឈ្មោះ Yi YaQing លេខ E៨៩៦៣៧៦៥៦ ចុះថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ចំនួន ០១
-កូនសោ ចំនួន ០៣
-ប្រាក់ដុល្លារ ៩០៥ ដុល្លារអាមេរិក
-ប្រាក់រៀល ចំនួន ៤០,០០០ រៀល
-ប្រាក់ចិន ចំនួន ៦០០។

បច្ចុប្បន្នជនសង្ស័យចំនួន ១០ នាក់ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Loading...