ព័ត៌មានជាតិ

បង្ក្រាបក្រុមចោរប្រុសស្រី៣នាក់ ពាក់ពន្ធ័ករណីលួចទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ!

ស្ទឹងត្រែង: លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង​ បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ពន្ធ័ករណីលួច(ប្រាក់ចំនួន៦៥៥០ដុល្លារ -កងដៃត្បូងពេជ្រតម្លៃ ៦៥០០ដុល្លារ ទូរសព្ទដៃIphone ៣គ្រឿង នាឡិការខ្សែផ្លាកទីនតម្លៃ៤០០០ដុល្លារ ) កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនសង្ស័យទាំង៣នាក់ទី១ ឈ្មោះ ផាល់ ភីមមន្ថា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបំរើការងារមេផ្ទះ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង , ទី២ឈ្មោះ ផាល់ ផាត់ឡាដា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងសែន និងទី៣ឈ្មោះ ណារិទ្ធ ចាន់ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងស្ថិតនៅក្នុងការសាកសួរបស់សមត្ថកិច្ចនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់