Post News Media ព័ត៌មានជាតិ រថយន្តកូរ៉ូឡា...

រថយន្តកូរ៉ូឡាបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តក៉ូរ៉ូឡាមួយគ្រឿង បើកបរដោយបុរសនារីបួននាក់ ក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតរថយន្ត និងក្បាលនាគ ពុះចែកទ្រូងផ្លូវខ្ទាតញែកចេញពីគ្នា។

ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោង ៣ និង៥០នាទីទៀភ្លឺ ឈានចូលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងផ្លូវ ៩៥ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ រួមដំណើរជាមួយនារី២នាក់ទៀត បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-5740 ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីទ្រូងផ្លូវ រីឯរថយន្តវិញរងការខូខាតផ្នែកខាងឆ្វេង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុភាគីខាងរថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ លុះពេលសមត្ថកិច្ចជំនាញ មកដល់ក៏បានធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

Loading...