ព័ត៌មានជាតិ

ជក់ថ្នាំញៀនជាក្រុម ដល់ឃើញសមត្ថកិច្ចរត់ចែកជើងគ្នា ឃាត់ខ្លួនបានម្នាក់

កំពង់ស្ពឺ: នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០១៨ សមត្ថកិច្ចទទួលបានដំណឹងពីប្រជាពលរដ្ឋថា មានករណីមនុស្សមួយក្រុម កំពុងនាំគ្នា​ ជក់ថ្នាំញៀន នៅក្នុងរោងជ្រូកដែលគេទុកចោល​ ស្ថិត​នៅ​ភូមិ​ឈូកសោម ឃុំភ្នំតូច​ ស្រុក​ឧដុង្គ។

ក្រោយទទួលដំណឹងភ្លាម កម្លាំងអធិ​កា​រដ្ឋា​ននគរបាលស្រុកឧដុង្គ​ បានចុះទៅដល់ទីតាំងខាង​លើ​ ដោយនៅពេលនោះ ក្រុមមនុស្សទាំងនោះ បានព្យាយាមរត់គេចពីសមត្ថកិច្ច​ ជាក់ស្ដែង​ ឃាត់ខ្លួនបានមុខសញ្ញាម្នាក់ ឈ្មោះ ផាន់ អាត ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ និងឆែកឆេររកឃើញម្សៅក្រាមពណ៍ស​ថ្លា​ សង្ស័យជាគ្រឿងញៀនចំនួន​៤កញ្ចប់ (​ ៣​តូច និង១​ មធ្យម​ )​ទូរស័ព្ទចាស់​១គ្រឿង​ និងឧបករណ៍កែឆ្នៃ សម្រាប់ប្រើប្រាស់មួយចំនួនទៀត។

ករណីខាងលើកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់