ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយរកឃើញថ្នាំញៀន រួមនិងស៊ីមកាតស្មាត 4Gជាច្រើបន្ទះ

ពោធិ៍សាត់: នៅវេលាម៉ោង ៥ និង១៥​នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ១០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ​ ៣​ នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក​ចែកចាយ និងជួញដូរនូវសារធាតុញៀន​នៅចំណុចអូរក្របីងាប់​ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនសង្ស័យទាំង៣៖
១.ឈ្មោះ​ ស៊ុន បុត្រ ភេទប្រុសអាយុ ២២ មុខរបរកម្មករម្រេច ស្នាក់នៅភូមិខាងលើ
២.ឈ្មោះ​ ហៃ លីសេង ភេទប្រុស​ អាយុ ៣២​ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបោសគរ​ ឃុំតាលោ ស្រុកបាកាន និង
៣.ឈ្មោះ​ ទេស ដា ភេទប្រុស អាយុ​ ២៥​ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន១​ កញ្ចប់ធំ​ ៧ កញ្ចប់តូច​ ស្មើនឹង​ ៨.២៨​ ក្រាម​ ថ្លឹង​ទាំង​សំបក​ ទូរស័ព្ទ​ NOKIA ៣ គ្រឿង ម៉ូតូHONDA Wawe.i ពណ៌ទឹកប្រាក់១ គ្រឿង​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២​ សន្លឹក ស៊ីមកាតស្មាត ១០ បន្ទះ ដែកកេះ​១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុះរឿង និងបន្តចាត់ការតាមនីតិវិធី​៕

មតិយោបល់